|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...